ខេត្តក្រចេះ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ត្រូវបុរសចាប់រំលោភហើយរត់គេចខ្លួនបាត់ ពេលនាងចេញពីពិធីខួបកំណើតដើរទៅដេកនៅផ្ទះបងស្រីវិញទាំងយប់ស្ងាត់តែម្នាក់ ។
មន្រ្ដីប៉ូលិសបានឲដឹងថា ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១០ មីនា នៅឃុំសោប ស្រុកព្រែកប្រសព្វ ។ យប់នោះក្មេងស្រីរងគ្រោះបានទៅចូលរួមពិធីខួបកំណើតរបស់បងប្អូន ហើយដើរតែម្នាក់អែងត្រឡប់ទៅផ្ទះរបស់បងស្រីវិញដែលមានចំងាយជាង ៧០មែត្រពីផ្ទះរៀបចំពិធី ទើបជនល្មើសមានឪកាសចាប់រំលោភ ពេលដែលគេពួនស្ទាក់ពាក់កណ្ដាលផ្លូវ។
Tidak ada komentar:
Posting Komentar