Laman

Jumat, 01 November 2013

បបួល​​ក្រុម​ការ​ងារ​​មក​​ផឹក​ស៊ី​​នៅ​ផ្ទះ ត្រូវ​​មេ​ការ​​ល្មោភ​កាម ចាប់​រំលោភ​​ប្រ​ពន្ធ​​បាន​ស​ម្រេច



​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​ចង់​​ប​ង្កើន​​ភាព​ស្និទ្ធ​ស្នាល បុរស​​ជា​​ប្តី​​បាន​​ហៅ​​មេ​ការ​​សំ​ណង់ មក​​ផឹក​ស៊ី​​នៅ​ផ្ទះ​​ជួល ដូច​​ឲ្យ​​មេ​ការ​​រូប​នេះ មក​​ចាប់​រំលោភ​​សេព​ស​ន្ថវៈ លើ​​​ប្រ​ពន្ធ​​របស់​ខ្លួនរហូត​​​បាន​​ស​ម្រេច  កាល​ពី​​វេ​លា​​ម៉ោង ៣​​និង​​៣០​នាទី​​ទៀបភ្លឺ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្បែរ​ផ្សារ​ធំ​ទួល​សង្កែ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ជន​ល្មោភកាម​មានឈ្មោះ ត្រេង ត្រឹង អាយុ ២៩​ឆ្នាំ ជា​មេការ​សំណង់​មួយកន្លែង ចំណែក​ស្ត្រី​រងគ្រោះ អាយុ ២៩​ឆ្នាំ មាន​ប្តី​ឈ្មោះ វ៉ុ​ន តាំង​ឈន់ អាយុ ៣៤​ឆ្នាំ ជា​កម្មករសំណង់​ដូចគ្នា មានកូន ៣​នាក់​នៅក្នុង​បន្ទុក ។ កាលពី​វេលា​ម៉ោង ៨​និង​១៥​នាទី​យប់ ថ្ងៃទី​៣១ តុលា ប្តី​ស្ត្រី​រងគ្រោះ​បាន​ហៅ​មេការ និង​ក្រុមការងារ​ជាច្រើន​នាក់ មក​ផឹកស៊ី​នៅផ្ទះ​របស់ខ្លួន ។​
​ក្រោយមក​ប្តី​ក៏​បបួល​ក្រុមការងារ ទៅ​ច្រៀង​ខារ៉ាអូខេ តែ​មេការ​មិនបាន​ទៅជា​មួយ​នោះទេ ដោយនៅ​ដេក​ក្នុងផ្ទះ​ជាមួយ​ស្ត្រី​រងគ្រោះ​និង​កូន ។ រហូតដល់​វេលា​ម៉ោង ៣​និង​៣០ នាទី​ទៀបភ្លឺ ដោយមាន​ឳ​កាស​ល្អ ជនល្មើស​បានធ្វើ​សកម្មភាព ចាប់រំលោភ​ស្ត្រី​រងគ្រោះ រហូត​បានសម្រេច ហើយ​គេចខ្លួន​បាត់ស្រមោល ៕ 

Tidak ada komentar:

Posting Komentar