Laman

Rabu, 23 Oktober 2013

វិធីធម្មតា បង្កើនរយៈពេលយូរ តម្រេកផ្លូវភេទ

វិធីធម្មតា បង្កើនរយៈពេលយូរ តម្រេកផ្លូវភេទ

យោងតាមគ្លីនីកវេជ្ជសាស្រ្ដ Mayo និងគេហ៍ទំព័រ Ask Men បានឱ្យដឹងថា ជាធម្មតា ស្រ្ដីអាចមានសមត្ថភាព ទប់អារម្មណ៍កុំឱ្យឈានដល់ចំណុចកំពូលបានយូរ ប៉ុន្ដែបុរសវ័យក្មេង និងបុរសមានសុខភាពល្អ ជួនកាលខំប្រឹង ប្រែង រិះរកវិធី ដើម្បីជួយឱ្យខ្លួនឯងមានសមត្ថភាពរួមភេទបានយូរ។ ទោះបីជាបញ្ហាបែបនេះបណ្ដាលមកពីកត្ដា ថាមពលផ្លូវកាយ ឬបញ្ហាធ្ងន់ធ្ងរជាងនេះ ដូចជា បញ្ហាលិង្គមិនរឹង ក៏អ្នកមិនចាំបាច់ប្រើថ្នាំ ដើម្បីជួយខ្លួនឯងឱ្យរួម ភេទបានយូរនោះដែរ។
 
ប្ដូរក្បាច់រួមភេទ៖ យោងតាមគេហ៍ទំព័រសុខភាព Ask Men បានឱ្យដឹងថា វិធីបែបធម្មជាតិមួយ ដើម្បីជួយឱ្យ
គូស្នេហ៍ទាំងពីររួមភេទបានយូរ គឺការប្ដូរក្បាច់រួមភេទ។ មិត្ដនារីអាចឡើងពីលើគូស្នេហ៍បុរស ហើយធ្វើចលនា
វាយលុកដោយខ្លួនឯង ប្រសិនបើអ្នកប្រាថ្នាឱ្យការរួមភេទប្រព្រឹត្ដទៅបានយូរ។ ក្បាច់បង្កើនថាមពលផ្លូវភេទដ៏
ប្រសើរមួយទៀត គឺការអង្គុយទាំងអស់គ្នាវាយលុក។ ក្បាច់នេះតម្រូវឱ្យគូស្នេហ៍បុរសរបស់អ្នកអង្គុយពែនភ្នែន
ហើយអ្នកអង្គុយពែនភ្នែនពីលើគាត់ និងគ្រប់គ្រងចលនាវាយលុក។

អនុវត្ដការដកលិង្គចេញពីទ្វារមាស ពេលរកកលចេញទឹកកាម៖ គេហ៍ទំព័រ Ask Men បានណែនាំថា ទិកនិក
ដកលិង្គចេញពីទ្វារមាសនេះ អាចជួយកាត់បន្ថយការបាញ់ចេញទឹកកាមមុនកំណត់ចំពោះបុរស ហេតុដូច្នេះចូរ
សុំឱ្យដៃគូបុរសរបស់អ្នកសាកល្បង ទិកនិកនេះ។ ចូរមិត្ដនារីសុំឱ្យគាត់ដកលិង្គរបស់គាត់ចេញពីទ្វារមាសរបស់
អ្នក ពេលគាត់រកកលចេញទឹកកាម ហើយស៊កបញ្ចូលវាយលុកតាមក្បាច់បុរសវាយលុកពីលើម្ដងទៀត។ ប្រសិន
បើមិត្ដនារីចង់ឱ្យការរួមភេទទទួលបានភាពស្រើបស្រាលកាន់តែខ្លាំង ចូរសាកល្បងធ្វើចលនារាងកាយរបស់អ្នក
ដូចជា លើកជើងរបស់អ្នកឡើងលើឬធ្វើចលនារាងកាយ វាយតបវិញ។

ទិកនិកច្របាច់លិង្គ៖ យោងតាមគ្លីនិកវេជ្ជសាស្រ្ដ Mayo បានឱ្យដឹងថា ទិកនិកច្របាច់លិង្គទប់កុំឱ្យចេញទឹកកាម
អាចបង្កើនភាពស្និទ្ធស្នាល បញ្ឈប់ការចេញទឹកកាមមុនកំណត់ និងធ្វើឱ្យគូស្នេហ៍ទាំងពីររួមភេទបានយូរ។ អ្នក
និងគូស្នេហ៍បុរសរបស់អ្នកប្រលោម ក្នុងការបបោសអង្អែលមុនពេលរួមភេទ និងទិកនិកដទៃទៀត ជាធម្មតា។
នៅពេលគាត់មានអារម្មណ៍រកកលបាញ់ទឹកកាម ចូរអ្នកច្របាច់ចុង និងគល់លិង្គរបស់គាត់ រហូតដល់គាត់អាច
ទប់អារម្មណ៍ចេញទឹកកាមបាន។ ចូរមិត្ដនារីលែងលិង្គរបស់គាត់ពីដៃរបស់អ្នក និងរង់ចាំរយៈពេលប្រហែល ៣០
វិនាទី ឬច្រើនជាងនេះ បន្ទាប់មកបន្ដសកម្មភាពរួមភេទម្ដងទៀត បូករួមទាំងការបបោសអង្អែល ផងដែរ៕

Tidak ada komentar:

Posting Komentar