អតិថិជនដែលកំពុងប្រើប្រាស់សេវាអ៊ីនធឹណិតរបស់ក្រុមហ៉ុនទូរស័ព្ទម៉ូប៊ីថែល ហៅសែលកាតបាននាំគ្នាផ្អើលថា នៅថ្ងៃខាងមុខ ការប្រើប្រាស់សេវាអ៊ីនធឹណិតក្រុមហ៊ុនម៉ូប៊ីថែលនឺងមិនអាចលេងហ្វេសប៊ុក( Facebook) និងចែករំលែកព័ត៌មានតាមបណ្ដាញ Google បានទៀតឡើយ ក្រោយពេលក្រុមហ៊ីនម៉ូប៊ីថែលទំនាក់ទំនងទិញផ្កាយរណបពីប្រទេសចិនសម្រាប់ផ្គត់ផ្គង់បណ្ដាញថ្មីបានសម្រេចក្នុងតម្លៃជាង២០០លានដុល្លារអាមេរិក។
ក្រុមអតិថិជនសែលកាតបានលើកឡើងថា វាទំនងដែរបើក្រុមហ៊ុនម៉ូប៊ីថែលទិញផ្កាយរណបពីប្រទេសចិននីងមិនអាចបើកហ្វេសប៊ុកនិង Google បាននោះ ពីព្រោះបណ្ដាញបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិនមិនបំពេញឲ្យគ្នា(Support)ជាមួយ Facebook និង Google ទេ។
តាមប្រភពអ្នកស្និទ្ធនឺងក្រុមហ៉ុនម៉ូប៊ីថែលបានឲ្យដឺងថា ក្រុមហ៉ុនទូរស័ព្ទម៉ូប៊ីថែលមានគម្រោងទិញផ្កាយរណបពីប្រទេសចិនប្រាកដមែន ប៉ុន្តែត្រង់ថាប្រើបណ្ដាញផ្កាយរណបថ្មីបើកហ្វេសប៊ុកនិង Google បានឬមិនបាននោះមិនទាន់ដឺងច្បាស់នៅឡើយ ៕

Tidak ada komentar:
Posting Komentar